០១ – អំពី​កូដ PHP | KHODE



០១ – អំពី​កូដ PHP | KHODE

០១ - អំពី​កូដ PHP | KHODE

ការសិក្សា​អំពី PHP គឺ​តម្រូវ​ឲ្យ​អ្នក​សិក្សា​ចេះ​នូវ​កូដ HTML ជា​មុនសិន ។
ពាក្យពេញ​របស់ PHP កាល​ពី​មុន​គឺ Personal Home Page រី​ឯ​បច្ចុប្បន្ន​គឺ PHP: Hypertext Preprocesssor ។
PHP មាន​នាទី​បង្កើត​ជាកម្មវិធី​ទៅ​ឲ្យ​កូដ ដែល​ត្រូវ​បញ្ចេញ​ជា​រូបរាង​ជា​គេហទំព័រ ពោល​គឺ HTML ។
ឧទាហរណ៍ បើប្រើ​តែ HTML ហើយ​អ្នក​សរសេរ​ពាក្យ​ថា “Khode” នោះ ទោះ​បី​ជា​កាលៈទេសៈ​ណា ក៏​កូដ HTML នៅ​តែ​សរសេរ​ពាក្យ​ថា “Khode” នោះ​ដែរ ។ ប៉ុន្តែ PHP អាច​បង្កើត​ជា​លក្ខខណ្ឌ​អ្វី​មួយ ដើម្បី​ឲ្យ HTML នោះ ម្ដង​ចេញ “Khode” ម្ដង​ចេញ​អ្វី​ផ្សេង ដូចជា ថ្ងៃ​ច័ន្ធ​ចេញ “Khode” រីឯ​ថ្ងៃ​អង្គារ​ចេញ “Cambodia” ហើយ​ថ្ងៃ​ពុធ​ចេញ “PHP” ឬ​អ្វី​ផ្សេង​ក៏​បាន ។

ដើម្បី​សិក្សា PHP យើង​ត្រូវមាន​កម្មវិធី
– កម្មវិធី​សរសេរ​កូដ : Notepad, TextEdit, Notepad++, Visual Studio Code, Atom, …
– កម្មវិធី​ដំណើរការ​គេហទំព័រ : Chrome, Firefox, Safari, Opera, Edge, …
– PHP Parser
– Web Server
– ទិន្នន័យ : MySQL, … ។
(PHP Parser, Web Server និង MySQL គឺ​មាន​នៅ​ក្នុង​កម្មវិធី Xampp តែ​មួយ)

មេរៀន​ជា​អត្ថបទ
http://www.khode.academy/php/intro

វីដេអូ​មេរៀន PHP Hypertext Preprocessor ទាំងអស់
https://www.youtube.com/playlist?list=PLuEdNLfGOtnVsMxiXgZUuvqFKIavgZ-Bv

មេរៀន​ផ្សេង​ដោយ KHODE
https://www.youtube.com/KhodeAcademy

ទំព័រ Facebook
https://www.facebook.com/KhodeAcademy/

គេហទំព័រ​ផ្លូវការ
http://www.khode.academy/

Comments are closed.